Banner 468 x 60px

 
Showing posts with label Windows Phone. Show all posts
Showing posts with label Windows Phone. Show all posts

Thursday, September 18, 2014

ហ្គេមថ្មី​របស់​កូនខ្មែរ​ចេញ​ដំបូងលើ Windows Phone

0 comments
ហ្គេម​ថ្មីរបស់​ក្រុមហ៊ុន DirexPlay Lab ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ដែល​មាន​ឈ្មោះ​ថា ដំណើរ​ផ្សងព្រេង​របស់​ សុក និងសៅ (Sok and Sao’s Adventure) ប្រភេទ​ហ្គេម​ដើរបាញ់បាន​ចេញ​ឱ្យ​ទាញយក​មក​លេង​ហើយ​នៅ​លើ​ប្រព័ន្ធ​ Smart Phone ប្រើប្រាស់ Windows Phone។ ហ្គេម​នេះ​ជា​ហ្គេម​ដើរ​បាញ់​កម្ចាត់​សត្វ​កំណាច មេបិសាច ជាពិសេស​គឺ​សត្វមូស ដែលជា​ភ្នាក់ងារ​ចម្លង​ជម្ងឺ​គ្រុនឈាម​ដ៏​កាចសាហាវ ក្នុង​គោល​បំណង​ក្រើន​រំលឹក​ពី​ការ​ការពារ និង​កម្ចាត់​សត្វមូស​ដែល​តែងតែ​យារយី​ជីវិត​កុមារ និង​មនុស្ស​ទូទៅ​ដែលជា​ស្នាដៃ​របស់​ក្រុម​កូន​ខ្មែរ​។

នៅ​ក្នុង​សកម្មភាព​លេងហ្គេម​កម្សាន្ត​នេះ ប្រិយមិត្ត​អាច​ឃើញ​ពី​ទេសភាព​នានា​របស់​ប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់អង្គរ​ជា​ដើម និង​មាន​ឧបសគ្គ​ជាច្រើន​ដើម្បី​ឆ្លង​កាត់​ពី​មួយ​វគ្គ​ទៅមួយ​វគ្គ​ទៀត។


ខាងក្រោម​នេះ​ជា​វីដេអូ​ផ្សព្វផ្សាយ​ហ្គេម ដំណើរ​ផ្សងព្រេង​របស់​ សុក និងសៅ (Sok and Sao’s Adventure) និង​អាច​ចុចទីនេះ ដើម្បី​ទាយ​យក​មក​លេង​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃ​នៅលើ Windows Phone Store ហើយនៅ Play store នឹង​មាន​ចេញ​ក្នុង​សប្ដាហ៍នេះ ចំណែក App Store នឹង​ចេញ​តាម​ក្រោយ​ទៀត៕

មើលអត្ថបទនេះទាំងអស់...

Thursday, January 31, 2013

Window Store មានកម្ម​វិធីជាង ៤ម៉ឺន សម្រាប់ អតិថិជន ប្រើប្រាស់

0 comments

ក្រុមហ៊ុន Microsoft បានប្រកាសចេញ ប្រព័ន្ធប្រតិបត្តិការ Window 8 និង Window RT ហើយនៅពេលនោះកម្មវិធី នៅក្នុង Window Store មានតិចតួចណាស់ ប៉ុន្តែ ពេលឥឡូវនេះមានការកើនឡើងដល់ជាង ៤ម៉ឺន កម្មវិធី ។
windows-8-app
Window Store មានជាង ៤ម៉ឺនកម្មវិធី សម្រាប់បំពេញតម្រូវការអតិថិជន ។
 
កាលពីក្រុមហ៊ុន Microsoft បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការ Window 8 និង Window RT ក្រុមហ៊ុន
មួយនេះបានរំពឹងទុកថា នៅក្នុង Window Store នឹងមានកម្មវិធីចំនួន ១សែន នៅក្នុងខែកុម្ភៈ ។ ប៉ុន្តែមកដល់
ចុងខែមករានេះ កម្មវិធីមាននៅក្នុង​ Window Stroe គឺមិនទាន់បានដូចអ្វីដែល ក្រុមហ៊ុនមួយនេះបានរំពឹងទុក
នៅឡើយទេ ។

នាពេលបច្ចុប្បន្ននេះ ការបន្ថែមកម្មវិធីនៅក្នុង Window Phone ហាក់បីដូចជាមានការថយចុះ ដោយកាលពីមុន
កម្មវិធីបញ្ចូលទៅក្នុង Window Store មានដល់ទៅ ៤០០ ក្នុងមួយថ្ងៃ ប៉ុន្តែស្ថិតិ​បានធ្លាក់មកដល់ ១៥០កម្មវិធី
ជារៀងរាល់ថ្ងៃ នេះបើយោងទៅតាមការស្កេនពីម៉ាស៊ីន MetroStore ។

ឥឡូវនេះ Window Store មានកម្មវិធីចំនួន ៤ម៉ឺន សម្រាប់ឱ្យអតិថិជនប្រើប្រាស់។ ទោះបីជាចំនួននេះ មិនអាច
បានដូចចំនួនរំពឹងទុកក៏ដោយ ក្រុមហ៊ុនមួយនេះនៅតែបន្តបញ្ចូលកម្មវិធីទៅក្នុង Window Store ដដែល ។
ជាពិសេស បើប្រៀបធៀបកាលពី៣ខែមុន គឺមានកើនឡើងយ៉ាងច្រើន ៕

អត្ថបទ៖ ប៉ូឆែ
ប្រភព៖  NewsToday
មើលអត្ថបទនេះទាំងអស់...
 
Smart Phone © 2013 - 2015 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ៖​ Khmer Know. Supported by Khmer Smart Phone